ព្រះត្រៃបិដក ភាគ ៧០
កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងសិក្ខាទាំង ៣) ដល់ហើយនូវបារមីក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងសិក្ខាទាំង ៣) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងសិក្ខាទាំង ៣) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
ពួកព្រះយោគាវចរណាមួយ កំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
[២០៧] ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង គឺត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១
ID: 637363238566903578
ទៅកាន់ទំព័រ៖