ព្រះត្រៃបិដក ភាគ ៧០
ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈដោយអាការ ៤ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង គឺត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹង នូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១
ID: 637363238916791495
ទៅកាន់ទំព័រ៖