ព្រះត្រៃបិដក ភាគ ៧០
ត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ ការត្រាស់ដឹងដោយកិរិយាអប់រំនូវធម៌ទាំងពួង (ភាវនាបដិវេធ) ១ ការត្រាស់ដឹង ដោយកិរិយាកំណត់នូវសង្ខារទាំងពួង (បរិញ្ញាបដិវេធ) ១ ការត្រាស់ដឹងដោយការលះបង់នូវកុសលទាំងពួង (បហានប្បដិវេធ) ១ ការត្រាស់ដឹងដោយកិរិយាអប់រំនូវមគ្គទាំងបួន (ភាវនាបដិវេធ) ១ ការត្រាស់ដឹងដោយកិរិយាធ្វើឲ្យជាក់ច្បាស់នូវនិរោធ (សច្ឆិកិរិយាបដិវេធ) ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
ចប់ ទុតិយភាណវារៈ។
ID: 637363843592743169
ទៅកាន់ទំព័រ៖