ព្រះត្រៃបិដក ភាគ ៧០
ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើនឹងបាននូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើនឹងបាននូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទ តើនឹងបាននូវវិមោក្ខដូចម្ដេច។ ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ រមែងបាននូវអនិមិត្តវិមោក្ខ
(១) កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ រមែងបាននូវអប្បណិហិតវិមោក្ខ
(២) កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ រមែងបាននូវសុញ្ញតវិមោក្ខ
(៣) ។
[២០៩] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើមានវិមោក្ខដូចម្ដេច ជាអធិបតី។ ក្នុងភាវនា វិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។
(១) ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។ (២) ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។ (៣) ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។
ID: 637363844701322514
ទៅកាន់ទំព័រ៖