ព្រះត្រៃបិដក ភាគ ៧០
មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ
ID: 637363845581746858
ទៅកាន់ទំព័រ៖