ព្រះត្រៃបិដក ភាគ ៧០
ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។
[២១០] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទី ត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយអត្ថថាដូចម្ដេច។
ID: 637363845954138549
ទៅកាន់ទំព័រ៖