ព្រះត្រៃបិដក ភាគ ៧០

 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ ជា​អ្នក​ច្រើ​នដោយបស្ស​ទ្ធិ តើ​វិមោក្ខ​អ្វី ជា​អធិបតី​ ក្នុង​ភាវនា មាន​វិមោក្ខ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ជា​អធិបតី​នោះ​ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​មាន​កិច្ច​តែមួយ​ ក្នុង​កាល​ជាទី​ត្រាស់​ដឹង តើ​វិមោក្ខ​អ្វី​ ជា​អធិបតី​ ក្នុង​ការ​ត្រាស់​ដឹង តើ​វិមោក្ខ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម នូវ​វិមោក្ខ​ជា​អធិបតី​នោះ​ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​ដូចម្ដេច ការ​ត្រាស់​ដឹង ដោយ​អត្ថ​ថា​ដូចម្ដេច។
 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ ជា​អ្នក​ច្រើន​ដោយ​វេទៈ តើ​វិមោក្ខ​អ្វី ជា​អធិបតី​ ក្នុង​ភាវនា មាន​វិមោក្ខ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ ជា​អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​មាន​កិច្ច​តែមួយ
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 637363846833625269
ទៅកាន់ទំព័រ៖