ព្រះត្រៃបិដក ភាគ ៧០
នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានសញ្ញា យ៉ាងនេះឯង។
[៣០] បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញាថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិ
ID: 637362097430574716
ទៅកាន់ទំព័រ៖