ព្រះត្រៃបិដក ភាគ ៧០

ក្នុង​កាល​ជាទី​ត្រាស់​ដឹង​ តើ​វិមោក្ខ​អ្វី ជា​អធិបតី​, ក្នុង​ការ​ត្រាស់​ដឹង វិមោក្ខ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ជា​អធិបតី​នោះ​ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​ដូចម្ដេច ការ​ត្រាស់​ដឹង ដោយ​អត្ថ​ថា​ដូចម្ដេច។
 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង​ ជា​អ្នក​ច្រើន​ដោយ​អធិមោក្ខ អនិមិត្ត​វិមោក្ខ​ជា​អធិបតី​, ក្នុង​ភាវនា មាន​វិមោក្ខ ២ ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ជា​អធិបតី នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ​, សូម្បី​ក្នុង​កាល​ជាទី​ត្រាស់​ដឹង​ ក៏​មាន​អនិមិត្ត​វិមោក្ខ ជា​អធិបតី​ដែរ​, ក្នុង​ការ​ត្រាស់​ដឹង មាន​វិមោក្ខ ២ ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ជា​អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​មាន​កិច្ច​តែមួយ​ ការ​ត្រាស់​ដឹង ដោយ​អត្ថ​ថា​ឃើញ យ៉ាងនេះ​ឯង ព្រះ​យោគាវចរ កាល​ត្រាស់​ដឹង ឈ្មោះថា​ចម្រើន​ក៏បាន​ កាល​ចម្រើន ឈ្មោះថា ត្រាស់​ដឹង​ក៏បាន។
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 637363847209298241
ទៅកាន់ទំព័រ៖