ព្រះត្រៃបិដក ភាគ ៧០
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខ ជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានអប្បណិហិតវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ
ID: 637363847557624411
ទៅកាន់ទំព័រ៖