ព្រះត្រៃបិដក ភាគ ៧០

អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ​, សូម្បី​ក្នុង​កាល​ជាទី​ត្រាស់​ដឹង​ ក៏​មាន​សុញ្ញ​តវិមោក្ខ ជា​អធិបតី​ដែរ​, ក្នុង​ការ​ត្រាស់​ដឹង មាន​វិមោក្ខ ២ ប្រព្រឹត្តទៅ​តាម​នូវ​វិមោក្ខ​ជា​អធិបតី​នោះ​ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​មាន​កិច្ច​តែមួយ ការ​ត្រាស់​ដឹង​ដោយ​អត្ថ​ថា​ឃើញ យ៉ាងនេះ​ឯង​ ព្រះ​យោគាវចរ កាល​ត្រាស់​ដឹង ឈ្មោះថា​ចម្រើន​ក៏បាន កាល​ចម្រើន ឈ្មោះថា​ត្រាស់​ដឹង​ក៏បាន។
 [២១១​] កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិន​ទៀង តើ​វិមោក្ខ​អ្វី​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​សទ្ធាធិមុត្ត តើ​ព្រោះ​មាន​វិមោក្ខ​អ្វី​ដ៏​ក្រៃលែង​ កាល​ធ្វើ​ទុក​ក្នុង ចិត្ត ថា​ជា​ទុក្ខ តើ​វិមោក្ខ​អ្វី​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​កា​យស​ក្ខិ​ តើ​ព្រោះ​មាន វិមោក្ខ​អ្វី​ដ៏​ក្រៃលែង កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ តើ​វិមោក្ខ​អ្វី​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ តើ​ព្រោះ​មាន​វិមោក្ខ​អ្វី​ដ៏​ក្រៃលែង។
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 637363847949705464
ទៅកាន់ទំព័រ៖