ព្រះត្រៃបិដក ភាគ ៧០

 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង​ អនិមិត្ត​វិមោក្ខ ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​សទ្ធាធិមុត្ត ព្រោះ​មាន​អនិមិត្ត​វិមោក្ខ​ដ៏​ក្រៃលែង​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ អប្ប​ណិ​ហិត​វិមោក្ខ ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​ កា​យស​ក្ខិ ព្រោះ​មាន​អប្ប​ណិ​ហិត​វិមោក្ខ​ដ៏​ក្រៃលែង កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ សុញ្ញ​តវិមោក្ខ ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ ព្រោះ​មាន​សុញ្ញ​តវិមោក្ខ​ដ៏​ក្រៃលែង។
 [២១២​] ព្រះ​យោគាវចរ កាល​ជឿ ចុះចិត្តស៊ប់​ ហេតុ​នោះ ឈ្មោះថា​សទ្ធាធិមុត្ត បុគ្គល ព្រះ​យោគាវចរ ធ្វើឲ្យ​ជាក់ច្បាស់ ព្រោះ​ពាល់ត្រូវ​ (នូវ​ឈាន​) ហេតុ​នោះ ឈ្មោះ ថា​កា​យស​ក្ខិ​បុគ្គល ព្រះ​យោគាវចរ សម្រេច​ហើយ​ ព្រោះ​យល់​ត្រូវ ហេតុ​នោះ ឈ្មោះថា ទិដ្ឋិ​ប្ប​ត្ត​បុគ្គល ព្រះ​យោគាវចរ កាល​ជឿ ចុះចិត្តស៊ប់​ ហេតុ​នោះ ឈ្មោះថា​សទ្ធាធិមុត្ត បុគ្គល ព្រះ​យោគាវចរ ពាល់ត្រូវ​ជាដំបូង​នូវ​ឈាន​ផស្សៈ​ ក្នុង​កាល​ខាងក្រោយ​ទើប ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ព្រះនិព្វាន​ជាទី​រលត់ (កិលេស​) ហេតុ​នោះ ឈ្មោះថា​កា​យស​ក្ខិ បុគ្គល ញាណ គឺជា​ធម្មជាត​ដែល​ខ្លួន​ឃើញ​ហើយ ដឹង​ហើយ​ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា ថា​សង្ខារ​ជា​ទុក្ខ និរោធ​ជា​សុខ ហេតុ​នោះ​ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្ត បុគ្គល។
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 637363848311470555
ទៅកាន់ទំព័រ៖