ព្រះត្រៃបិដក ភាគ ៧០

 យោគាវចរ​ណាមួយ អប់រំ​ហើយ​ក្ដី កំពុង​អប់រំ​ក្ដី នឹង​អប់រំ​ក្ដី នូវ​នេក្ខម្មៈ។បេ។ យោគាវចរ ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ ឈ្មោះ ថា​កា​យស​ក្ខិ​ ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ ដោយអំណាច​នៃ សុញ្ញ​តវិមោក្ខ។ យោគាវចរ​ណាមួយ (អប់រំ​ហើយ​ក្ដី កំពុង​អប់រំ​ក្ដី នឹង​អប់រំ​ក្ដី​) នូវ​អព្យាបាទ។បេ។ នូវ​អាលោក​សញ្ញា នូវ​អវិ​ក្ខេ​បៈ។បេ។
 យោគាវចរ​ណាមួយ កំណត់​ដឹង​នូវ​ទុក្ខ លះបង់​នូវ​សមុទ័យ​ ធ្វើឲ្យ​ជាក់ច្បាស់ នូវ​និរោធ អប់រំ​នូវ​មគ្គ យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត​ ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ ឈ្មោះថា​កា​យស​ក្ខិ ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ ឈ្មោះថា ទិដ្ឋិ​ប្ប​ត្តៈ​ ដោយអំណាច​នៃ​សុញ្ញ​តវិមោក្ខ។
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 637363848678391838
ទៅកាន់ទំព័រ៖