ព្រះត្រៃបិដក ភាគ ៧០

 [២១៣​] ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ​ ៤ យ៉ាង បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ ក៏ដោយ​អាការ ៤ យ៉ាង​ដែរ គឺ​បុគ្គល​ត្រាស់​ដឹង​នូវ​ទុក្ខសច្ច​ ដែល​ជា​បរិញ្ញា​បដិវេធ ១ ត្រាស់​ដឹង​នូវ​សមុទយសច្ច ដែល​ជា​បហា​នប្ប​ដិ​វេទ ១ ត្រាស់​ដឹង​នូវ​និរោធ​សច្ច​ ដែល​ជា​សច្ឆិកិរិយា​បដិវេធ ១ ត្រាស់​ដឹង​នូវ​មគ្គសច្ច ដែល​ជា​ភាវនា​បដិវេធ ១ នេះឯង​ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ ៤ យ៉ាង នេះឯង ព្រះ​យោគាវចរ កាល​ត្រាស់​ដឹង​នូវ​សច្ចៈ​ ដោយ​អាការ​ទាំង ៤ យ៉ាង ដែល​ឈ្មោះថា​សទ្ធាធិមុត្ត ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ​ ឈ្មោះថា​កា​យស​ក្ខិ ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ​ ដោយអំណាច​នៃ​សុញ្ញ​តវិមោក្ខ។
 ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ ៩ យ៉ាង បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ ដោយ​អាការ ៩ យ៉ាង​ដែរ គឺ​បុគ្គល​ត្រាស់​ដឹង​នូវ​ទុក្ខសច្ច​ ដែល​ជា​បរិញ្ញា​បដិវេធ ១។បេ។
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 637363849012809528
ទៅកាន់ទំព័រ៖