ព្រះត្រៃបិដក ភាគ ៧០
យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងដឹង ឃើញ តាមពិតនូវនិមិត្តផង នូវបវត្តៈផង ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ ធម៌ទាំងពួង ឈ្មោះថាយោគាវចរ ឃើញប្រពៃហើយ ថាមិនមែនខ្លួន ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ ក្នុងធម៌ទាំងនុ៎ះ ក៏លោកលះបង់បាន។
ការដឹងតាមពិតណាក្ដី ការឃើញប្រពៃណាក្ដី ការឆ្លងចាកសេចក្ដីងឿងឆ្ងល់ណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ការដឹងតាមពិតណាក្ដី ការឃើញប្រពៃណាក្ដី ការឆ្លងចាកសេចក្ដីងឿងឆ្ងល់ណាក្ដី ធម៌ទាំងនេះ មានសេចក្ដីដូចគ្នា តែព្យញ្ជនៈផ្សេងគ្នា។
[២១៥] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើមានអ្វីប្រាកដឡើងថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើមានអ្វីប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើមានអ្វីប្រាកដឡើង ថាជាភ័យ។ កាលយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនទៀង
ID: 637363850189053712
ទៅកាន់ទំព័រ៖