ព្រះត្រៃបិដក ភាគ ៧០

មាន​និមិត្ត​ប្រាកដ​ឡើង​ ថា​ជា​ភ័យ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ មា​នប​វត្តៈ​ប្រាកដ​ឡើង ថា​ជា​ភ័យ​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន មាន​និមិត្ត​ផង មា​នប​វត្តៈ​ផង ប្រាកដ​ឡើង ថា​ជា​ភ័យ។
 បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ឯណា​ក្ដី​(១) ការ​ដឹង​ក្នុង​ទោស​ឯណា​ក្ដី​(២) ការ​នឿយណាយ​ឯណា​ក្ដី​(៣) តើ​ធម៌​ទាំងនេះ​ មាន​សេចក្ដី​ផ្សេងគ្នា​ផង មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ឬ ឬក៏​មាន​សេចក្ដី​ជាមួយគ្នា​ តែ​ព្យញ្ជនៈ​ផ្សេងគ្នា។ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង ថា​ជា​ភ័យ​ឯណា​ក្ដី​ ការ​ដឹង​ក្នុង​ទោស​ឯណា​ក្ដី ការ​នឿយណាយ​ឯណា​ក្ដី ធម៌​ទាំងនេះ មាន​សេចក្ដី​ជាមួយគ្នា​ តែ​ព្យញ្ជនៈ​ផ្សេងគ្នា។
 ការយល់ឃើញ ថា​មិនមែន​ខ្លួន​ឯណា​ក្ដី ការយល់ឃើញ ថា​សូន្យ​ឯណា​ក្ដី​ តើ​ធម៌​ទាំងនេះ មាន​សេចក្ដី​ផ្សេងគ្នា​ផង មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ឬ ឬក៏​មាន​សេចក្ដី​ជាមួយគ្នា តែ​ព្យញ្ជនៈ​ផ្សេងគ្នា។ ការយល់ឃើញ ថា​មិនមែន​ខ្លួន​ឯណា​ក្ដី​ ការយល់ឃើញ ថា​សូន្យ​ឯណា​ក្ដី ធម៌​ទាំងនេះ មាន​សេចក្ដី​ជាមួយគ្នា តែ​ព្យញ្ជនៈ​ផ្សេងគ្នា។
(១)-(៣) គឺជា​ឈ្មោះ​ភយ​តូប​ដ្ឋាន​ញ្ញាណ អាទីនវ​ញ្ញាណ និ​ព្វិ​ទា​ញាណ នោះ​ឯង។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637363850958995237
ទៅកាន់ទំព័រ៖