ព្រះត្រៃបិដក ភាគ ៧០

មិនមែន​វត្ថុ​ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សញ្ញា​វត្ថុ​កៈ​ទី ៣ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​សញ្ញា ថា​មាន​ក្នុង​ខ្លួន យ៉ាងនេះ​ឯង។
 [៣១​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​ក្នុង​សញ្ញា​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​សង្ខារ វិញ្ញាណ រូប និង​វេទនា​ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង​ (មាន​) ក្នុង​សញ្ញា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សញ្ញា ប្រៀប​ដូច​កែវមណី​ដែល​បុគ្គល​ដាក់​ក្នុង​ដប​ បុរស​គប្បី​ពោល​ចំពោះ​កែវមណី​នោះ​យ៉ាងនេះ​ថា នេះ​កែវមណី នេះ​ដប កែវមណី​ដោយឡែក ដប​ដោយឡែក​ តែ​កែវមណី​នេះឯង (មាន​) ក្នុង​ដប​នេះ ឈ្មោះថា​ពិចារណា​ឃើញ​កែវមណី​ថា​មាន​ក្នុង​ដប មាន​ឧបមា​ដូចម្ដេច​មិញ​ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​សង្ខារ វិញ្ញាណ រូប និង​វេទនា​ ថា​ជា​ខ្លួន
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637362097734989540
ទៅកាន់ទំព័រ៖