ព្រះត្រៃបិដក ភាគ ៧០
[២១៦] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះពិចារណានូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើង ព្រោះពិចារណានូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ញាណកើតឡើង ព្រោះពិចារណានូវអ្វី។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះពិចារណានូវនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើងព្រោះពិចារណានូវបវត្តៈ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ញាណកើតឡើង ព្រោះពិចារណានូវនិមិត្ត ;និងបវត្តៈ។
មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។
ID: 637363851291850574
ទៅកាន់ទំព័រ៖