ព្រះត្រៃបិដក ភាគ ៧០

 វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​អធិដ្ឋាន​ តើ​ដូចម្ដេច។ យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង តែង​អធិដ្ឋាន​នូវ​ចិត្ត​ ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ តែង​អធិដ្ឋាន​នូវ​ចិត្ត​ ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន តែង​អធិដ្ឋាន​នូវ​ចិត្ត​ ដោយអំណាច​នៃ​សុញ្ញ​តវិមោក្ខ វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​អធិដ្ឋាន​ យ៉ាងនេះ​ឯង។
 វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​បង្អោន​ តើ​ដូចម្ដេច។ ព្រះ​យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង តែង​បង្អោន​ចិត្ត​ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ តែង​បង្អោន​ចិត្ត​ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន តែង​បង្អោន​ចិត្ត​ដោយអំណាច​នៃ​សុញ្ញ​តវិមោក្ខ​ វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​បង្អោន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 637363852940654662
ទៅកាន់ទំព័រ៖