ព្រះត្រៃបិដក ភាគ ៧០

 វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​ចេញទៅ​ តើ​ដូចម្ដេច។ យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង តែង​ចេញទៅ​កាន់​ព្រះនិព្វាន​ ជាទី​រលត់ កិលេស ដោយអំណាច​នៃ​អនិមិត្ត​វិមោក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ តែង​ចេញទៅ កាន់​ព្រះនិព្វាន ជាទី​រលត់កិលេស ដោយអំណាច​នៃ​អប្ប​ណិ​ហិត​វិមោក្ខ​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន តែង​ចេញទៅ​កាន់​ព្រះនិព្វាន ជាទី​រលត់កិលេស​ ដោយអំណាច​នៃ​សុញ្ញ​តវិមោក្ខ វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អត្ថ​ថា​ចេញទៅ​ យ៉ាងនេះ​ឯង វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ផ្សេងគ្នា ដោយ​អាការ ៤ យ៉ាងនេះ​ឯង។
 [២១៨​] វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ជាមួយគ្នា ដោយ​អាការ ៧ យ៉ាង តើ​អ្វីខ្លះ គឺ​ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ១ ដោយ​អត្ថ​ថា​បាន​លុះ ១ ដោយ​អត្ថ​ថា​បាន​ចំពោះ ១ ដោយ​អត្ថ​ថា​ចាក់ធ្លុះ ១ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ១ ដោយ​អត្ថ​ថា​ប៉ះពាល់ ១ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ១។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 637363853315390092
ទៅកាន់ទំព័រ៖