ព្រះត្រៃបិដក ភាគ ៧០
វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួចចាកនិមិត្ត (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ រួចចាកនិមិត្តណា មិនតាំងនៅក្នុងនិមិត្តនោះទៀត ហេតុនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតម្កល់នៅក្នុងនិមិត្តណា សូន្យចាកនិមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង យ៉ាងនេះឯង។ យោគាវចរកាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួចចាកទីតម្កល់ (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ
ID: 637363853683249591
ទៅកាន់ទំព័រ៖