ព្រះត្រៃបិដក ភាគ ៧០

យោគាវចរ​ មិន​តាំងនៅ​ក្នុង​និមិត្ត​ណា សូន្យ​ចាក​និមិត្ត​នោះ ហេតុ​នោះ ឈ្មោះថា សុញ្ញ​តវិមោក្ខ​ យោគាវចរ មិន​មាន​និមិត្ត ដោយ​សុញ្ញ​តនិមិត្ត​ណា ហេតុ​នោះ និមិត្ត​នោះ ឈ្មោះថា​ អនិមិត្ត​វិមោក្ខ យោគាវចរ មិន​មាន​និមិត្ត ដោយ​និមិត្ត​ណា មិន​តាំងនៅ ក្នុង​និមិត្ត​នោះ​ទៀត​ ហេតុ​នោះ និមិត្ត​នោះ ឈ្មោះថា អប្ប​ណិ​ហិត​វិមោក្ខ វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ជាមួយគ្នា​ ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ដោយ​អត្ថ​ថា​បាន​លុះ ដោយ​អត្ថ​ថា​បាន ចំពោះ ដោយ​អត្ថ​ថា​ចាក់ធ្លុះ​ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​អត្ថ​ថា​ប៉ះពាល់ ដោយ អត្ថ​ថា​ត្រាស់​ដឹង យ៉ាងនេះ​ឯង។ យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន រមែង​រួចចាក​សេចក្ដី​ប្រកាន់​ស្អិត (ដោយ​សភាវៈ​ណា​) ហេតុ​នោះ សភាវៈ​នោះ ឈ្មោះថា សុញ្ញ​តវិមោក្ខ យោគាវចរ មិន​មាន​និមិត្ត​ ដោយ​សុញ្ញ​តនិមិត្ត​ណា ហេតុ​នោះ និមិត្ត​នោះ ឈ្មោះថា អនិមិត្ត​វិមោក្ខ យោគាវចរ មិន​មាន​និមិត្ត​ ដោយ​និមិត្ត​ណា មិន​តាំង នៅក្នុង​និមិត្ត​នោះ​ទៀត ហេតុ​នោះ​ឈ្មោះថា អប្ប​ណិ​ហិត​វិមោក្ខ​ យោគាវចរ មិន​តាំងនៅ ក្នុង​និមិត្ត​ណា សូន្យ​ចាក​និមិត្ត​នោះ ហេតុ​នោះ ឈ្មោះថា​ សុញ្ញ​តវិមោក្ខ
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 637363855166719426
ទៅកាន់ទំព័រ៖