ព្រះត្រៃបិដក ភាគ ៧០

វិមោក្ខ​ទាំង​ ៣ មាន​ក្នុង​ខណៈ​ជាមួយគ្នា ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ដោយ​អត្ថ​ថា​បាន​លុះ ដោយ​អត្ថ​ថា​បាន ចំពោះ​ ដោយ​អត្ថ​ថា​ចាក់ធ្លុះ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​អត្ថ​ថា​ប៉ះពាល់ ដោយ អត្ថ​ថា​ត្រាស់​ដឹង​ យ៉ាងនេះ​ឯង វិមោក្ខ​ទាំង ៣ មាន​ក្នុង​ខណៈ​ជាមួយគ្នា ដោយ​អាការ ៧ យ៉ាងនេះ​ឯង។
 [២១៩​] វិមោក្ខ ក៏​មាន មុខ ក៏​មាន​ វិមោក្ខ​មុខ ក៏​មាន វិមោក្ខ​បច្ច​នី​កៈ ក៏​មាន វិ​មោក្ខា​នុ​លោម​(១) ក៏​មាន​ វិមោក្ខ​វិវដ្ដៈ ក៏​មាន វិមោក្ខ​ភាវនា ក៏​មាន វិមោក្ខ​ប្ប​ដិ​បស្ស​ទ្ធិ ក៏​មាន។
 វិមោក្ខ មាន​ប៉ុន្មាន។ មាន ៣ គឺ សុញ្ញ​តវិមោក្ខ ១ អនិមិត្ត​វិមោក្ខ ១ អប្ប​ណិ​ហិត​វិមោក្ខ ១។
(១) ធម៌​ដែល​ស្របតាម​នូវ​វិមោក្ខ។
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 637363855730853882
ទៅកាន់ទំព័រ៖