ព្រះត្រៃបិដក ភាគ ៧០
សុញ្ញតវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថា ទៀង ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាសុខ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនត្តានុបស្សនាញាណ រួចចាកសេចក្ដី ប្រកាន់ថាខ្លួន ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាកសេចក្ដី ប្រកាន់ ថាគួររីករាយ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ វិរាគានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថារាគៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និរោធានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាកើតឡើងព្រម ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាគួរប្រកាន់
(១) ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ស្អិត ថាជានិមិត្ត ហេតុ នោះ ឈ្មោះថាសុញ្ញតវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាទីតម្កល់ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ
(១) បានដល់ ឧបាទានទាំង ៤ គឺ កាមូបាទាន ១ ទិដ្ឋុប្បាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ អដ្ឋកថា។
ID: 637363856207477176
ទៅកាន់ទំព័រ៖