ព្រះត្រៃបិដក ភាគ ៧០

សុញ្ញ​តានុ​បស្ស​នា​ញាណ​ រួចចាក​សេចក្ដី ប្រកាន់​ទាំងពួង ហេតុ​នោះ ឈ្មោះថា​សុញ្ញ​តវិមោក្ខ អនិច្ចានុបស្សនា​ញាណ​ រួចចាក សេចក្ដី​ប្រកាន់ ថា​ទៀង ក្នុង​រូប ហេតុ​នោះ ឈ្មោះថា​សុញ្ញ​តវិមោក្ខ។បេ។ សុញ្ញ​តានុ​បស្ស​នា​ញាណ រួចចាក​សេចក្ដី​ប្រកាន់​ទាំងពួង​ក្នុង​រូប ហេតុ​នោះ​ ឈ្មោះថា​សុញ្ញ​តវិមោក្ខ អនិច្ចានុបស្សនា​ញាណ រួចចាក​សេចក្ដី​ប្រកាន់ ថា​ទៀង ក្នុង​វេទនា​ ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ហេតុ​នោះ​ ឈ្មោះថា​សុញ្ញ​តវិមោក្ខ។បេ។ សុញ្ញ​តានុ​បស្ស​នា​ញាណ រួចចាក​សេចក្ដី​ប្រកាន់​ទាំងពួង​ ក្នុង​ជរាមរណៈ ហេតុ​នោះ ឈ្មោះថា​សុញ្ញ​តវិមោក្ខ នេះឯង សុញ្ញ​តវិមោក្ខ។
 [២២០​] អនិមិត្ត​វិមោក្ខ តើ​ដូចម្ដេច។ អនិច្ចានុបស្សនា​ញាណ រួចចាក​និមិត្ត ថា​ទៀង ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ​ ទុ​ក្ខានុបស្ស​នា​ញាណ រួចចាក​និមិត្ត ថា​ជា​សុខ ហេតុ នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ​ អនត្តានុបស្សនា​ញាណ រួចចាក​និមិត្ត ថា​ជា​ខ្លួន ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ​ និ​ព្វិ​ទានុ​បស្ស​នា​ញាណ រួចចាក​និមិត្ត ថា​គួរ​រីករាយ
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637363856620029793
ទៅកាន់ទំព័រ៖