ព្រះត្រៃបិដក ភាគ ៧០
ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ វិរាគានុបស្សនាញាណ រួចចាកនិមិត្ត ថាតម្រេក ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ និរោធានុបស្សនាញាណ រួចចាកនិមិត្ត ថាកើតឡើងព្រម ហេតុ នោះ ឈ្មោះថាអនិមិត្តវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាកនិមិត្តទាំងពួង ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកនិមិត្ត ថាមានទីតម្កល់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកនិមិត្តថាទៀងក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ។បេ។ អនិមិត្តានុបស្សនាញាណ រួចចាកនិមិត្តទាំងពួងក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកនិមិត្ត ថាមានទីតម្កល់ក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ស្អិតក្នុងរូប ហេតុនោះ ឈ្មោះថា អនិមិត្តវិមោក្ខ
ID: 637363856986170252
ទៅកាន់ទំព័រ៖