ព្រះត្រៃបិដក ភាគ ៧០

អនិច្ចានុបស្សនា​ញាណ​ រួចចាក​និមិត្ត ថា​ទៀង ក្នុង​វេទនា ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ។បេ។ អនិ​មិត្តា​នុបស្ស​នា​ញាណ រួចចាក​និមិត្ត​ទាំងពួង​ក្នុង​ជរាមរណៈ​ ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ អប្ប​ណិ​ហិ​តានុ​បស្ស​នា​ញាណ រួចចាក​និមិត្ត ថា​មាន​ទី​តម្កល់​ក្នុង​ជរាមរណៈ​ ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ សុញ្ញ​តានុ​បស្ស​នា​ញាណ រួចចាក​និមិត្ត​ ថា​គួរ​ប្រកាន់​ស្អិត ក្នុង​ជរាមរណៈ ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ នេះឯង​ អនិមិត្ត​វិមោក្ខ។
 [២២១​] អប្ប​ណិ​ហិត​វិមោក្ខ តើ​ដូចម្ដេច។ អនិច្ចានុបស្សនា​ញាណ រួចចាក​ការ តម្កល់​ថា​ទៀង ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ​ ទុ​ក្ខានុបស្ស​នា​ញាណ រួចចាក ការ​តម្កល់ ថា​ជា​សុខ ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ​ អនត្តានុបស្សនា​ញាណ រួចចាក​ការ​តម្កល់ ថា​ជា​ខ្លួន ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ​ និ​ព្វិ​ទានុ​បស្ស​នា​ញាណ រួចចាក​ការ​តម្កល់ ថា​គួរ​រីករាយ ហេតុ​នោះ​ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 637363857361999911
ទៅកាន់ទំព័រ៖