ព្រះត្រៃបិដក ភាគ ៧០

វិ​រា​គា​នុបស្ស​នា​ញាណ​ រួចចាក​ការ​តម្កល់ ថា​ជា​តម្រេក ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ និ​រោ​ធានុ​បស្ស​នា​ញាណ​ រួចចាក​ការ​តម្កល់ ថា​កើតឡើង​ព្រម ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ​ បដិ​និ​ស្ស​គ្គា​នុបស្ស​នា​ញាណ រួចចាក​ការ​តម្កល់ ថា​គួរ​ប្រកាន់ ហេតុ​នោះ​ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ អនិ​មិត្តា​នុបស្ស​នា​ញាណ រួចចាក​ការ​តម្កល់ ថា​ជា​និមិត្ត​ ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ អប្ប​ណិ​ហិ​តានុ​បស្ស​នា​ញាណ រួចចាក​ការ​តម្កល់​ទាំងពួង​ ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ សុញ្ញ​តានុ​បស្ស​នា​ញាណ រួចចាក​ការ​តម្កល់ ថា​គួរ​ប្រកាន់​ស្អិត​ ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ អនិច្ចានុបស្សនា​ញាណ រួចចាក​ការ​តម្កល់ ក្នុង​រូប​ ហេតុ​នោះ ឈ្មោះថា អប្ប​ណិ​ហិត​វិមោក្ខ។បេ។ អប្ប​ណិ​ហិ​តានុ​បស្ស​នា​ញាណ រួចចាក​ការ​តម្កល់​ទាំងពួង​ ក្នុង​រូប ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ សុញ្ញ​តានុ​បស្ស​នា​ញាណ រួចចាក​ការ​តម្កល់ ថា​គួរ​ប្រកាន់​ស្អិត​ ក្នុង​រូប ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637363857663131956
ទៅកាន់ទំព័រ៖