ព្រះត្រៃបិដក ភាគ ៧០
            
        
        
            
            
                
                អនិច្ចានុបស្សនាញាណ រួចចាកការតម្កល់ ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ។បេ។ អប្បណិហិតានុបស្សនាញាណ រួចចាកការតម្កល់ទាំងពួង ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកការតម្កល់ ថាគួរប្រកាន់ស្អិត ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ នេះឯង អប្បណិហិតវិមោក្ខ។
 [២២២] មុខ តើដូចម្ដេច។ ពោធិបក្ខិយធម៌ទាំងឡាយណា ជាធម្មជាតមិនមាន ទោស ជាកុសលកើតហើយ ក្នុងវិមោក្ខទាំងនោះ នេះឯង ឈ្មោះថាមុខ។
 វិមោក្ខមុខ តើដូចម្ដេច។ អារម្មណ៍ណារបស់ធម៌ទាំងឡាយនោះ ៗ គឺនិរោធ និព្វាន នេះឯង ឈ្មោះថាវិមោក្ខមុខ។
            
            
         
        
            
                ID: 637363858042867530 
                
            
            
                ទៅកាន់ទំព័រ៖