ព្រះត្រៃបិដក ភាគ ៧០

 វិមោក្ខ​បច្ច​និ​កៈ (ធម៌​ជាស​ត្រូវ​របស់​វិមោក្ខ​) តើ​ដូចម្ដេច។ អកុសលមូល​ទាំង ៣ ជា​សឹកសត្រូវ​របស់​វិមោក្ខ​ ទុច្ចរិត​ទាំង ៣ ជា​សឹកសត្រូវ​របស់​វិមោក្ខ អកុសលធម៌ ទាំងពួង ជា​សឹកសត្រូវ​របស់​វិមោក្ខ​ នេះឯង ឈ្មោះថា​វិមោក្ខ​បច្ច​និ​កៈ (ធម៌​ជាស​ត្រូវ របស់​វិមោក្ខ​)។
 វិ​មោក្ខ​នុ​លោម តើ​ដូចម្ដេច។ កុសល​មូល​ទាំង ៣ ចាត់ជា​វិ​មោក្ខា​នុ​លោម សុចរិត​ទាំង ៣ ចាត់ជា​វិ​មោក្ខា​នុ​លោម កុសលធម៌​ទាំងអស់​ ចាត់ជា​វិ​មោក្ខា​នុ​លោម នេះឯង ឈ្មោះថា​វិ​មោក្ខា​នុ​លោម។
 [២២៣​] វិមោក្ខ​វិវដ្ដៈ តើ​ដូចម្ដេច។ (វិវដ្ដៈ​ មាន ៦) គឺ សញ្ញា​វិវដ្ដៈ ១ ចេ​តោ​វិវដ្ដៈ ១ ចិត្ត​វិវដ្ដៈ ១ ញាណ​វិវដ្ដៈ ១ វិមោក្ខ​វិវដ្ដៈ ១ សច្ច​វិវដ្ដៈ ១។ យោគាវចរ កាល​ដឹង​ច្បាស់ រមែង​ងាក​ចេញ (ចាក​សង្ខារ​និមិត្ត​) ហេតុ​នោះ ឈ្មោះថា​សញ្ញា​វិវដ្ដៈ យោគាវចរ កាល ត្រិះរិះ រមែង​ងាក​ចេញ ហេតុ​នោះ​ ឈ្មោះថា​ចេ​តោ​វិវដ្ដៈ
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 637363858517147099
ទៅកាន់ទំព័រ៖