ព្រះត្រៃបិដក ភាគ ៧០

យោគាវចរ​ កាល​ដឹង​ច្បាស់ រមែង​ងាក​ចេញ ហេតុ​នោះ ឈ្មោះថា​ចិត្ត​វិវដ្ដៈ យោគាវចរ កាល​ធ្វើ​នូវ​ញាណ​ រមែង​ងាក ចេញ ហេតុ​នោះ ឈ្មោះថា​ញាណ​វិវដ្ដៈ កាល​លះបង់ រមែង​ងាក​ចេញ ហេតុ​នោះ​ ឈ្មោះថា​វិមោក្ខ​វិវដ្ដៈ យោគាវចរ ងាកចិត្ត​ទៅ​ក្នុង​អត្ថ​ដ៏​ពិត ហេតុ​នោះ​ ឈ្មោះថា​សច្ច​វិវដ្ដៈ សញ្ញា​វិវដ្ដៈ មាន​ក្នុង​ទីណា ចេ​តោ​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ​ ចេ​តោ​វិវដ្ដៈ មាន​ក្នុង​ទីណា សញ្ញា​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ សញ្ញា​វិវដ្ដៈ ​;និង​ចេ​តោ​វិវដ្ដៈ មាន​ក្នុង​ទីណា​ ចិត្ត​វិវដ្ដៈ​ក៏​មាន​ក្នុង​ទីនោះ ចិត្ត​វិវដ្ដៈ មាន​ក្នុង​ទីណា សញ្ញា​វិវដ្ដៈ ​;និង​ចេ​តោ​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ សញ្ញា​វិវដ្ដៈ​ ចេ​តោ​វិវដ្ដៈ ​;និង​ចិត្ត​វិវដ្ដៈ មាន​ក្នុង​ទីណា​ ញាណ​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ ញាណ​វិវដ្ដៈ មាន​ក្នុង​ទីណា សញ្ញា​វិវដ្ដៈ ចេ​តោ​វិវដ្ដៈ ​;និង​ចិត្ត​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ សញ្ញា​វិវដ្ដៈ​ ចេ​តោ​វិវដ្ដៈ ចិត្ត​វិវដ្ដៈ ​;និង​ញាណ​វិវដ្ដៈ​ មាន​ក្នុង​ទីណា វិមោក្ខ​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ វិមោក្ខ​វិវដ្ដៈ មាន​ក្នុង​ទីណា​ សញ្ញា​វិវដ្ដៈ ចេ​តោ​វិវដ្ដៈ ចិត្ត​វិវដ្ដៈ និង​ញាណ​វិវដ្ដៈ ក៏​មាន​ក្នុង​ទីនោះ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637363858798745224
ទៅកាន់ទំព័រ៖