ព្រះត្រៃបិដក ភាគ ៧០
ការធ្វើឲ្យច្រើន នូវសោតាបត្តិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវសកទាគាមិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវអនាគាមិមគ្គ។បេ។ នូវអរហត្តមគ្គ នេះឈ្មោះថា វិមោក្ខភាវនា។
វិមោក្ខប្បដិប្បស្សទ្ធិ តើដូចម្ដេច។ ការបានចំពោះនូវបឋមជ្ឈាន ឬផល (របស់បឋមជ្ឈាន) ការបានចំពោះនូវទុតិយជ្ឈាន ឬផល (របស់ទុតិយជ្ឈាន) ការបានចំពោះនូវតតិយជ្ឈាន ឬផលរបស់តតិយជ្ឈាន។បេ។ របស់ចតុត្ថជ្ឈាន របស់អាកាសានញ្ចាយតនសមាបត្តិ របស់វិញ្ញាណញ្ចាយតនសមាបត្តិ របស់អាកិញ្ចញ្ញាយតនសមាបត្តិ របស់នេវសញ្ញានាសញ្ញាយតនសមាបត្តិ សោតាបត្តិផល របស់សោតាបត្តិមគ្គ សកទាគាមិផល របស់សកទាគាមិមគ្គ អនាគាមិផល របស់អនាគាមិមគ្គ អរហត្តផល របស់អរហត្តមគ្គ នេះឈ្មោះថា វិមោក្ខប្បដិប្បស្សទ្ធិ។
ចប់ ភាណវារៈ ទី ៣។
ចប់ វិមោក្ខកថា។
ID: 637363859586658678
ទៅកាន់ទំព័រ៖