ព្រះត្រៃបិដក ភាគ ៧០
ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចេតនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណាជាចេតនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺចេតនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវចេតនាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសង្ខារ ថាជាខ្លួន យ៉ាងនេះឯង។
ID: 637362098320533670
ទៅកាន់ទំព័រ៖