ព្រះត្រៃបិដក ភាគ ៧០

ក្នុង​ខណៈ​នៃ​បដិសន្ធិ​ មានជីវិត​សង្ខារ ៣ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​នាម និង​រូប ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ មានធម៌ ១៤ នេះ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​ខន្ធ​ដែល​មិន​មាន​រូប ៤ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ មាន​ឥន្ទ្រិយ ៥ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានហេតុ ៣ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ មាន​នាម និង​វិញ្ញាណ ជា​សហជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 637363885832506323
ទៅកាន់ទំព័រ៖