ព្រះត្រៃបិដក ភាគ ៧០

ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានធម៌ ១៤ នេះ​ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានធម៌​ទាំង ២៨ នេះ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ នេះឯង ការ​កើតឡើង​នៃ​គតិ​សម្បត្តិ​ ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ​ទាំង ៨ យ៉ាង។
 [២២៧​] ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល​ ព្រាហ្មណ​មហាសាល គហបតិ​មហាសាល កាមាវចរ​ទេវតា ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៨ តើ​ដូចម្ដេច។ ក្នុង​ខណៈ​ជវ័ន​នៃ​កុសលកម្ម មានហេតុ​ជាកុសល ៣ ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា ដែល​កើត​ហើយ​ក្នុងខណៈនោះ​
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637363886238807693
ទៅកាន់ទំព័រ៖