ព្រះត្រៃបិដក ភាគ ៧០
ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ កើតមាន ព្រោះមានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយកើតមាន ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធទាំង ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ
ID: 637363886610105507
ទៅកាន់ទំព័រ៖