ព្រះត្រៃបិដក ភាគ ៧០

ក្នុង​ខណៈ​នៃ​បដិសន្ធិ​ មានធម៌​ទាំង ១៤ នេះ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានធម៌​ទាំង ២៨ នេះ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ នេះឯង​ ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល ព្រាហ្មណ​មហាសាល គហបតិ​មហាសាល កាមាវចរ​ទេវតា​ ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ​ទាំង ៨ យ៉ាង។
 [២២៨​] ការ​កើតឡើង​នៃ​ពួក​រូបាវចរ​ទេវតា ព្រោះ​បច្ច័យ​នៃ​ហេតុ​ ៨ តើ​ដូចម្ដេច​ខ្លះ។ ក្នុង​ខណៈ​ជវ័ន​នៃ​កុសលកម្ម មានហេតុ​ជាកុសល ៣។បេ។ នេះឯង​ ការ​កើតឡើង​នៃ​ពួក​រូបាវចរ​ទេវតា ព្រោះ​បច្ច័យ​នៃ​ហេតុ​ទាំង ៨ យ៉ាង។
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 637363887276440039
ទៅកាន់ទំព័រ៖