ព្រះត្រៃបិដក ភាគ ៧០

 ការ​កើតឡើង​នៃ​ពួក​អរូបាវចរ​ទេវតា ព្រោះ​បច្ច័យ​នៃ​ហេតុ ៨ តើ​ដូចម្ដេច​ខ្លះ។ ក្នុង ខណៈ​ជវ័ន​នៃ​កុសលកម្ម មានហេតុ​ជាកុសល ៣ ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​ កើត​ហើយ​ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​កុសល​មូល​ជា​បច្ច័យ​ខ្លះ ក្នុង​ខណៈ​នៃ​សេចក្ដីត្រេកអរ មានហេតុ​ជាអកុសល​ ២ ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​អកុសលមូល ជា​បច្ច័យ​ខ្លះ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានហេតុ​ជា​អព្យាក្រឹត​ ៣ ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា វិញ្ញាណ (កើតមាន​) ព្រោះ​មាន​នាមរូប​ជា​បច្ច័យ​ខ្លះ នាមរូប (កើតមាន​) ព្រោះ​មានវិញ្ញាណ​ជា​បច្ច័យ​ខ្លះ​ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​ខន្ធ​មិន​មាន​រូប ៤ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​ឥន្ទ្រិយ ៥ ជា​សហជាត​ប្ប​ច្ច័​យ ជាញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 637363887644299480
ទៅកាន់ទំព័រ៖