ព្រះត្រៃបិដក ភាគ ៧០

 [២៣០​] ការ​កើតឡើង​នៃ​គតិ​សម្បត្តិ​ ក្នុង​ញាណ​វិប្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៦ តើ​ដូចម្ដេច។ ក្នុង​ខណៈ​ជវ័ន​នៃ​កុសលកម្ម​ មានហេតុ​ជាកុសល ២(១) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ​ ហេតុ​នោះ លោក​ពោល​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​កុសល​មូល ជា​បច្ច័យ​ខ្លះ​ ក្នុង​ខណៈ​នៃ​សេចក្ដីត្រេកអរ មានហេតុ​ជាអកុសល ២(២) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ​ ហេតុ​នោះ លោក​ពោល​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​អកុសលមូល​ ជា​បច្ច័យ​ខ្លះ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានហេតុ​ជា​អព្យាក្រឹត ២(៣) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ​ ហេតុ​នោះ លោក​ពោល​ថា វិញ្ញាណ (កើតមាន​) ព្រោះ​មាន​នាមរូប ជា​បច្ច័យ​ខ្លះ​ នាមរូប (កើតមាន​) ព្រោះ​មានវិញ្ញាណ ជា​បច្ច័យ​ខ្លះ​ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​ខន្ធ ៥ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​បច្ច័យ​ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​មហាភូតរូប ៤ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ
(១) អលោភៈ ១ អទោសៈ ១។ (២) លោភៈ ១ មោហៈ ១។ (៣) អលោភៈ​ ១ អទោសៈ ១។
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 637363888826638277
ទៅកាន់ទំព័រ៖