ព្រះត្រៃបិដក ភាគ ៧០
[៣៣] បុគ្គលពិចារណាឃើញខ្លួន ថាមានសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារទាំងនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុ
ID: 637362098612134300
ទៅកាន់ទំព័រ៖