ព្រះត្រៃបិដក ភាគ ៧០
ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម ;និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ២ ជាសហជាតប្បច្ច័យ
ID: 637363889142615582
ទៅកាន់ទំព័រ៖