ព្រះត្រៃបិដក ភាគ ៧០

ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​នាម និង​វិញ្ញាណ​ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានធម៌​ទាំង ១២ នេះ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​បច្ច័យ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មានធម៌ ២៦ នេះ​ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ នេះឯង​ ការ​កើតឡើង​នៃ​គតិ​សម្បត្តិ ក្នុង​ញាណ​វិប្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៦។
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 637363889464062825
ទៅកាន់ទំព័រ៖