ព្រះត្រៃបិដក ភាគ ៧០

 ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល ព្រាហ្មណ​មហាសាល គហបតិ​មហាសាល​ កាមាវចរ​ទេវតា ក្នុង​ញាណ​វិប្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៦ តើ​ដូចម្ដេច។ ក្នុង​ខណៈ​ជវ័ន​នៃ​កុសលកម្ម​ មានហេតុ​ជាកុសល ២ ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា​ សង្ខារ​ទាំងឡាយ កើតមាន ព្រោះ​មាន​កុសល​មូល ជា​បច្ច័យ​ខ្លះ។បេ។ នេះឯង ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល​ ព្រាហ្មណ​មហាសាល គហបតិ​មហាសាល កាមាវចរ​ទេវតា ក្នុង​ញាណ​វិប្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៦។

ចប់ គតិ​កថា។

ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 637363889843017409
ទៅកាន់ទំព័រ៖