ព្រះត្រៃបិដក ភាគ ៧០
មហាវគ្គ កម្មកថា
[២៣១] កម្មមានរួចហើយ វិបាក (ផល) របស់កម្មមានរួចហើយ កម្មមានរួចហើយ (តែ) វិបាករបស់កម្មមិនទាន់មានហើយ កម្មមានរួចហើយ វិបាករបស់កម្មកំពុងមាន កម្មមានរួចហើយ វិបាករបស់កម្មមិនមាន កម្មមានរួចហើយ វិបាករបស់កម្មនឹងមាន កម្មមានរួចហើយ វិបាករបស់កម្មនឹងមិនមាន កម្មកំពុងមាន វិបាករបស់កម្មក៏កំពុងមាន កម្មកំពុងមាន វិបាករបស់កម្មមិនមាន កម្មកំពុងមាន វិបាករបស់កម្មនឹងមាន កម្មកំពុងមាន វិបាករបស់កម្មនឹងមិនមាន កម្មនឹងមាន វិបាករបស់កម្មនឹងមាន កម្មនឹងមាន វិបាករបស់កម្មនឹងមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមានរួចហើយ កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមិនទាន់មាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលកំពុងមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលនឹងមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលនឹងមិនមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលកំពុងមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលមិនមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលនឹងមាន
ID: 637363890298388002
ទៅកាន់ទំព័រ៖