ព្រះត្រៃបិដក ភាគ ៧០

 [២៣២​] កម្ម​ប្រកបដោយ​ទោស មាន​រួចហើយ។បេ។ កម្ម​មិន​មានទោស មាន​រួចហើយ។បេ។ កម្ម​ខ្មៅ មាន​រួចហើយ។បេ។ កម្ម​ស មាន​រួចហើយ។បេ។ កម្ម​ចម្រើន​ដោយ​សុខ មាន​រួចហើយ។បេ។ កម្ម​ចម្រើន​ដោយ​ទុក្ខ​ មាន​រួចហើយ។បេ។ កម្ម​មាន​សុខ​ជា​វិបាក មាន​រួចហើយ។បេ។ កម្ម​មានទុក្ខ​ជា​វិបាក​ មាន​រួចហើយ វិបាក​របស់​កម្ម​មានទុក្ខ​ជា​វិបាក មាន​រួចហើយ កម្ម​មានទុក្ខ​ជា​វិបាក​ មាន​រួចហើយ វិបាក​របស់​កម្ម​មានទុក្ខ​ជា​វិបាក មិនទាន់​មាន​ហើយ កម្ម​មានទុក្ខ​ជា​វិបាក​ មាន​រួចហើយ វិបាក​របស់​កម្ម​មានទុក្ខ​ជា​វិបាក កំពុង​មាន កម្ម​មានទុក្ខ​ជា​វិបាក មាន​រួចហើយ​ វិបាក​របស់​កម្ម​មានទុក្ខ​ជា​វិបាក​មិន​មាន កម្ម​មានទុក្ខ​ជា​វិបាក មាន​រួចហើយ វិបាក​របស់​កម្ម​មានទុក្ខ​ជា​វិបាក​នឹង​មាន​ កម្ម​មានទុក្ខ​ជា​វិបាក មាន​រួចហើយ
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 637363891330707195
ទៅកាន់ទំព័រ៖