ព្រះត្រៃបិដក ភាគ ៧០
[៤] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ញាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ញា ចំពោះគន្ធសញ្ញា ចំពោះរសសញ្ញា ចំពោះផោដ្ឋព្វសញ្ញា ចំពោះធម្មសញ្ញាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ចេតនាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ចេតនា ចំពោះគន្ធសញ្ចេតនា ចំពោះរសសញ្ចេតនា ចំពោះផោដ្ឋព្វសញ្ចេតនា ចំពោះធម្មសញ្ចេតនាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបតណ្ហាថា នុ៎ះរបស់អញ ចំពោះសទ្ទតណ្ហាថា នុ៎ះរបស់អញ ចំពោះគន្ធតណ្ហា ចំពោះរសតណ្ហា ចំពោះផោដ្ឋព្វតណ្ហា ចំពោះធម្មតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិតក្កៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិតក្កៈ ចំពោះគន្ធវិតក្កៈ ចំពោះរសវិតក្កៈ ចំពោះផោដ្ឋព្វវិតក្កៈ ចំពោះធម្មវិតក្កៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។
ID: 637362062748948758
ទៅកាន់ទំព័រ៖