ព្រះត្រៃបិដក ភាគ ៧០

ក៏​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សង្ខារ​វត្ថុ​កៈ ទី ២ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថា​មាន​សង្ខារ យ៉ាងនេះ​ឯង។
 [៣៤​] បុគ្គល​ពិចារណា​ឃើញ​សង្ខារ ថា​មាន​ក្នុង​ខ្លួន​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និង​សញ្ញា​ថា​ជា​ខ្លួន​ បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ ឯសង្ខារ​ទាំងនេះ (ក៏​មាន​) ក្នុង​ខ្លួននេះ​ឯង ឈ្មោះថា​ពិចារណា​ឃើញ​សង្ខារ ថា​មាន​ក្នុង​ខ្លួន ប្រៀប​ដូច​ផ្កាដ​ែ​លប​រិបូ​ណ៌​ដោយ​ក្លិន​ បុរស​គប្បី​ពោល​ចំពោះ​ផ្កា​នោះ​យ៉ាងនេះ​ថា នេះ​ផ្កា នេះ​ក្លិន ផ្កាដ​ោ​យឡែក ក្លិន​ដោយឡែក​ តែ​ក្លិន​នេះឯង (ក៏​មាន​) ក្នុង​ផ្កា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ក្លិន​ថា​មាន​ក្នុង​ផ្កា​ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វិញ្ញាណ​ រូប វេទនា និង​សញ្ញា ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ​ ឯសង្ខារ​ទាំងនេះ (ក៏​មាន​) ក្នុង​ខ្លួននេះ​ឯង ឈ្មោះថា​ពិចារណា​ឃើញ​សង្ខារ ថា​មាន​ក្នុង​ខ្លួន​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637362098941707868
ទៅកាន់ទំព័រ៖