ព្រះត្រៃបិដក ភាគ ៧០
ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាវាចា ដោយអត្ថថាកំណត់ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាវាចា ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាកម្មន្តៈ ដោយអត្ថថា ខ្នះខ្នែង ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាកម្មន្តៈ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌
ID: 637363894000422710
ទៅកាន់ទំព័រ៖