ព្រះត្រៃបិដក ភាគ ៧០

ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់​នូវ​ពួក​កិលេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស​ មាន​បដិវេធ​ជាដើម ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​អធិដ្ឋាន​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ផូរផង់​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​បាន​នូវ​គុណវិសេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ចាក់ធ្លុះ​តទៅទៀត​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ចំពោះ​ក្នុង​និរោធ។ សម្មាអាជីវៈ ដោយ​អត្ថ​ថា ផូរផង់ ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​លះបង់​មិច្ឆាអាជីវៈ។បេ។ សម្មា​វាយាមៈ ដោយ​អត្ថ​ថា ផ្គង​ឡើង ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​លះបង់​នូវ​មិច្ឆា​វាយាមៈ។បេ។ សម្មាសតិ ដោយ​អត្ថ​ថា ប្រុងប្រយ័ត្ន​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី លះបង់​មិច្ឆាសតិ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា មិន​រាយមាយ​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​លះបង់​មិច្ឆាសមាធិ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់​នូវ​ពួក​កិលេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស​ មាន​បដិវេធ​ជាដើម
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 637363894357499967
ទៅកាន់ទំព័រ៖