ព្រះត្រៃបិដក ភាគ ៧០
ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។
[២៣៦] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវកាមរាគសំយោជនៈ និងបដិឃសំយោជនៈដ៏គ្រោតគ្រាត នូវកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត
ID: 637363894766927195
ទៅកាន់ទំព័រ៖